តួនៃសេចក្តីស្រឡាញ់ - Figure of Love
- peacehouse
- Feb 13
- 1 min read

សេចក្តីស្រឡាញ់គឺជាក្លិនក្រអូប។ អស់អ្នកដែលមានសេចក្តីស្រឡាញ់ ប្រៀបដូចជាមានក្លិនក្រអូបនៅក្នុងជីវិត។ មួយវិញទៀត នៅពេលមានសេចក្តីស្រឡាញ់ក្នុងចិត្ត នោះប្រៀបដូចជាមានភាពពេញលេញនៃភាពស្កប់ចិត្ត ដោយមិនចាំបាច់រកអ្វីផ្សេងទៀតមកបំពេញនៅក្នុងជម្រៅចិត្ត តាមរយៈការស្វែងរកសេចក្តីស្រឡាញ់ក្លែងក្លាយ ឬ រាយរង ដ្បិតមានតួនៃសេចក្តីស្រឡាញ់នៅក្នុងនោះរួចហើយ។ បន្ថែមពីនេះ យើងអាចបង្ហាញសេចក្តីស្រឡាញ់ ឬ ផ្តល់សេចក្តីស្រឡាញ់ដល់អ្នកដទៃបាន លុះត្រាតែយើងមានសេចក្តីស្រឡាញ់ជាមុនសិន។ ក្នុងនោះ យើងអាចផ្ដល់ក្ដីស្រឡាញ់ឱ្យអ្នកដទៃបានគ្រប់ពេល តាមរយៈការប្រព្រឹត្តិល្អ ឬធ្វើទង្វើល្អចេញពីចិត្តស្រឡាញ់។ ការធ្វើដូច្នេះ ប្រៀបដូចជាផ្ដល់កាដូ ក៏ដូចជានាំសេចក្តីស្រឡាញ់ចំតួ ឬក្តីស្រឡាញ់ដើមដល់អ្នកដទៃ។ ត្រង់ចំណុចនេះហើយ គឺជាឥរិយាបថនៃការបញ្ចេញក្លិនក្រអូបនៃសេចក្តីស្រឡាញ់ ទៅដល់អ្នកដទៃផ្សេងទៀត។
Comments