top of page

រឿង៖ របួសទី៣ - The Third Wound ភាគ៦

Updated: Jan 20


ឆ្លងឆ្នាំឆ្លងចិត្ត! ពិតជាមានសេរីភាពពិតមែននៅពេលរស់នៅជាមួយការពិត... ការពិតរំដោះឱ្យមានសេរីភាពិតប្រាដកមែន! ហើយថ្នាំនៃសេចក្តីស្រឡាញ់បានបំពេញចិត្តឱ្យស្ងប់។  ពេលនេះ បេះដូងដោះប៉ង់ស្មង់ចេញហើយ.. ឥឡូវនេះអាចនិយាយបានថា ក្នុងចិត្តមានភាពល្អប្រសើរ!
ឆ្លងឆ្នាំឆ្លងចិត្ត! ពិតជាមានសេរីភាពពិតមែននៅពេលរស់នៅជាមួយការពិត... ការពិតរំដោះឱ្យមានសេរីភាពិតប្រាដកមែន! ហើយថ្នាំនៃសេចក្តីស្រឡាញ់បានបំពេញចិត្តឱ្យស្ងប់។ ពេលនេះ បេះដូងដោះប៉ង់ស្មង់ចេញហើយ.. ឥឡូវនេះអាចនិយាយបានថា ក្នុងចិត្តមានភាពល្អប្រសើរ!

ដល់ម៉ោង 8យប់ ជេស៊ីកា និងនិរតីរៀបចំខ្លួនចេញទៅដើរលេងនៅកន្លែងដដែលម្តងទៀត។ មនុស្សម្នាអ៊ូអរបានដើរលេងពេញទីក្រុង។ ម្នាក់ៗហាក់ដូចជាត្រៀមខ្លួនឆ្លងឆ្នាំថ្មី។ នៅពេលកាន់តែយប់ មេឃកាន់តែចុះត្រជាក់ និរតីនិយាយទាំងចេញផ្សែងតាមមាត់ថា៖

-ខ្វះ១០នាទីទៀត ដល់ម៉ោង​១២ហើយ ជិតដល់ឆ្នាំថ្មីហើយ...តែអ៊ូយ...រងាណាស់!

ជេស៊ីកាអស់សំណើច ហើយនិយាយលេងថា៖

-រងាកាយមិនថ្វីទេ កុំឱ្យតែរងាចិត្ត

-អត់ទេ! ចិត្តកំពុងតែកក់ក្តៅ។

មួយសន្ទុះក្រោយមក ម៉ោង១១:៥៩នាទីក៏មកដល់។ មនុស្សម្នាយ៉ាងកកកុញនាំគ្នាឈរ ហើយលើកទូរសព្ទមកត្រៀមថតពេលគេបាញ់កាំជ្រួច។ ដោយឡែក ជេស៊ីកានិងនិរតីនៅឆ្ងាយពីហ្វូងមនុស្សបន្តិច ហើយនាំគ្នារាប់ថយក្រោយទាំងអស់គ្នាថា៖

-១០​...៩...៨...៧...៦...៥...៤...៣...២....១...យ៉េ...រីករាយឆ្នាំថ្មី! សួស្តីថ្មី!

ពេលនោះ កាំជ្រួចត្រូវបានបាញ់ឡើង ឮសូរផូងផាងពេញទីក្រុង Las Vegas បាចសាចយ៉ាងស្រស់ស្អាតចេញជារូបរាងផ្សេងៗគ្នា។ ភ្លាមៗនោះ ជេស៊ីកា និងនិរតីបានអធិស្ឋានសម្រាប់ឆ្នាំថ្មី ខណៈពេលកាំជ្រួចកំពុងតែបាញ់ឡើង ដើម្បីអបអរឆ្នាំថ្មីនេះ។

ដោយសារមនុស្សច្រើនពេក អ្នកខ្លះដើរលឿន​ អ្នកខ្លះយឺតៗ ធ្វើឱ្យជេស៊ីកានិងនិរតីវង្វេងគ្នា។ និរតីដើររកជេស៊ីកា ដោយដើរឱនមុខបន្តិច ស្រាប់តែនាងដើរទល់នឹងស្បែកជើងប៊ូមួយគូរ នៅនឹងមុខ      នាង។ និរតីក៏ឈប់ ហើយផ្អាកដើរទៅមុខ។ នាងសម្លឹងមើលម្ចាស់ស្បែកជើងប៊ូ ពីចុងជើងរហូតដល់ផ្ទៃមុខ។ នាងក្រឡេកឃើញចិញ្ចើមក្រាសរបស់បុរសម្នាក់នោះ នាងមានអារម្មណ៍ភ្ញាក់ៗ ហើយស្លុងអារម្មណ៍ ព្រោះកំលោះសង្ហានេះ គឺជាម្នាក់នៅក្នុងរូបថតដែលនិរតីបានថតជាប់កាលពីព្រឹកមិញ។

បុរសម្នាក់នោះហាក់ដូចជាឆ្ងល់ ព្រោះមិនដែលចួបគ្នាម្តងសោះ ម្តេចក៏ធ្វើដូចជាស្គាល់គ្នាតាំងពីអង្កាល់អ៊ីចឹង?។ ពេលនោះ កំលោះសង្ហារូបនោះ ក៏ដើរចៀសនាងទាំងដៃម្ខាងច្រត់ហោប៉ៅ ដៃម្ខាងទៀតកាន់ឆត្រដើរធ្វើប្រងើយ ខណៈពេលមេឃកំពុងតែរលឹមតិចៗ។ លោកផាយុទ្ធដើរហួសបានបន្តិច លោកក៏ងាកមកក្រោយ។ លោកបែរជាចាប់អារម្មណ៍មកលើនិរតីវិញភ្លាមៗ។ លោកក៏គិតក្នុងចិត្តថា៖

-ខ្ញុំមានអារម្មណ៍ថា...ដូចជាធ្លាប់ចួបនាងពីមុនមក!

  លោកព្យាយាមរកនឹក ស្រាប់តែឃើញស្រមោលព្រាល នៅក្នុងការស្រមើស្រមៃរបស់លោក ដោយលោតរូបភាពនោះមកភ្លាមៗ។

ចំណែកឯងនិរតីវិញ នាងដើរទាំងភ្លឹកៗព្រោះកំពុងរកនឹកដូចគ្នា។ ចៃដន្យអីមេឃកំពុងរលឹមទៀត! និរតីបានយកដៃបាំងក្បាលកុំឱ្យត្រូវទឹកភ្លៀង ស្រាប់តែមានឆត្រមួយមកបាំងពីលើនាងកុំឱ្យត្រូវទឹកភ្លៀង។ ពេលនោះ​ និរតីក៏ឈប់ដើរភ្លាម ហើយក្រឡេកមើលដៃម្ចាស់ឆត្រ ស្រាប់តែឃើញលោកផាយុទ្ធម្តងទៀត។ លោកផាយុទ្ធនិយាយទៅនាងថា៖

-យើងធ្លាប់ចួបគ្នាពីមុនមកទេ?

និរតីភាំងអារម្មណ៍ ហើយក៏មើលមុខលោកផាយុទ្ធភ្លឹកៗ។ និរតីព្យាយាមរកនឹក ព្រោះនាងហាក់ដូចជាធ្លាប់ចួបលោកពីមុនមកដែរ ស្រមោលផ្ទៃមុខព្រាលៗ បានលោតមកនៅក្នុងការស្រមើស្រមៃរបស់នាងដូចគ្នា។ លោកផាយុទ្ធបន្តនិយាយទៀតថា៖

-ខ្ញុំមានអារម្មណ៍ថា ដូចជាធ្លាប់ឃើញអ្នកនាងពីមុនមក ទាំងដែលពួកយើងទាំងពីរមិនធ្លាប់ចួបគ្នាពីមុនសោះ! តែខ្ញុំប្រាកដចិត្តថា ខ្ញុំពិតជាធ្លាប់ឃើញអ្នកនាងពីមុនមកពិតមែន។

និរតីនិយាយទាំងមើលមុខផាយុទ្ធ៖

-លោកដូចជា...

លោកផាយុទ្ធតប៖

-ពិតមែនហើយ...អ្នកនាងដូចជា...

ពេលនោះអ្នកទាំងពីរនិយាយដំណាលគ្នានិងពាក្យដូចគ្នាថា៖

-នៅក្នុងសុបិន! In my prayer!

អ្នកទាំងពីរស្រឡាំងកាំងរៀងៗខ្លួន ដោយមើលមុខគ្នាទៅវិញទៅមក ដោយយកចិត្តទុកដាក់។

ស្រាប់ពេលនោះ តែជេស៊ីកាលាន់មាត់ថា៖

-អូ...យប់មិញពេលពួកយើងវង្វេងបាត់គ្នា ឯងបានចួបរឿងនេះទេឬ? អីយ៉ា...

និរតីតបភ្លាមៗ៖

-អីយ៉ាអី?

ជេស៊ីកាធ្វើជាមកខ្សឹបដាក់និរតីថា៖

-គឺ...ឆ្លងឆ្នាំឆ្លងស្នេហ៍នឹងណា៎!

-អ្ហើយ...ចេះតែថាហើយឯងនេះ!

-តែយ៉ាងណា យើងសួរឯងម្តងទៀត! ម៉េចហើយរឿងបេះដូង?

និរតីញញឹមដោយទំនុកចិត្ត ហើយឆ្លើយ៖

-ឆ្លងឆ្នាំឆ្លងចិត្ត! ពិតជាមានសេរីភាពពិតមែននៅពេលរស់នៅជាមួយការពិត... ការពិតរំដោះឱ្យមានសេរីភាពិតប្រាដកមែន! ហើយថ្នាំនៃសេចក្តីស្រឡាញ់បានបំពេញចិត្តឱ្យស្ងប់។  ពេលនេះបេះដូងដោះប៉ង់ស្មង់ចេញហើយ... ឥឡូវនេះអាចនិយាយបានថា ក្នុងចិត្តមានភាពល្អប្រសើរ!

-ហ៊ឹម...សប្បាយចិត្តណាស់ពេលឮដូច្នេះ!

ពេលនោះ ជេស៊ីកាធ្វើជាច្រៀងញោះនិរតីជា ភាសាខ្មែរលាយភាសាអង់គ្លេសដដែលៗថា៖

-សុបិនដូចគ្នា…The same dream… សុបិនដូចគ្នា...The same dream…សុបិនដូចគ្នា…The same dream…

និរតីអស់សំណើចតិចៗ ទាំងជ្រួញចិញ្ចើមដាក់ជេស៊ីកា។ បន្តិចក្រោយមក នាងអង្គុយផឹកកាហ្វេបែរមុខទៅកញ្ចក់បង្អួច ដោយទឹកមុខស្រស់ស្រាយ ហើយនិយាយនៅក្នុងចិត្តថា៖ ឆ្នាំថ្មី ចិត្តថ្មី! ឆ្នាំនៃសេរីភាព៕

 
 
 

留言

評等為 0(最高為 5 顆星)。
暫無評等

新增評等
bottom of page